ជំនួយការរដ្ឋបាល (Job)
Posted:02/10/2017 ClosingDate:28/10/2017 05:00pm
ជំនួយការរដ្ឋបាល ចំនួន ០១នាក់
តម្រូវការការងារ
- រៀបចំសេចក្តីប្រកាសជ្រើសរើសបុគ្គលិក
- ធ្វើ និងគ្រប់គ្រងបញ្ជីសុំច្បាប់របស់បុគ្គលិកប្រចាំឆ្នាំ និងធ្វើបច្ចុប្បន្នភាព ជាប្រចាំខែ
- ផ្ទៀងផ្ទាត់បញ្ជីម៉ោងធ្វើការរបស់បុគ្គលិកទាំងអស់(Time Sheet)
- ស្រង់សិ្ថតិបុគ្គលិក កម្រិតវប្បធម៌ សញ្ជាតិ ជំនាញ ផ្សេងៗ តាមការស្នើសុំរបស់មន្ទីរ សមាគមគ្រឹះស្ថានឧត្តមសិក្សាគ្រឹះស្ថានឧត្តមសិក្សា និងប៉ុស្តិ៍អន្តោប្រវេសន៍ជាប្រចាំ
- ធ្វើទម្រង់លិខិតរដ្ឋបាលផ្សេងៗតាមការស្នើសុំរបស់ប្រធាន
- បញ្ជូនលិខិតចេញ និងទទួលលិខិតចូលរួចសរសេរកំណត់បង្ហាញរឿង រាយការណ៍ជូនទៅលោកសាកលវិទ្យាធិការ
- ធ្វើលិខិតបញ្ជាក់ការងារសម្រាប់បុគ្គលិកទាំងអស់
- ធ្វើលិខិតអញ្ជើញ ជូនដំណឹង រាយការណ៍ផ្សេងៗទៅគ្រប់ការិយាល័យ
- តាមដានម៉ោងបំពេញការងាររបស់បុគ្គលិក និងធ្វើរបាយការណ៍តាមរយៈម៉ាស៊ីនFinger Print
- ឆ្លើយតបជាមួយដៃគូរផ្សេងៗពីការអញ្ជើញចូលរួមប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ
- រៀបចំ និងរក្សាទុកដាក់ឯកសារឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ
- ប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់បុគ្គលិក នៅក្នុងសីមីរបស់បុគ្គលិកនីមួយៗ
- រៀបចំការប្រជុំ និងធ្វើកំណត់ហេតុប្រជុំថ្នាក់គ្រប់គ្រង
- ជួយពិនិត្យសំណើសុំពីគ្រប់ការិយាល័យ និងដេប៉ាតឺម៉ង់ផ្សេងៗ
- ធ្វើលិខិតជូនដំណឹងពីការឈប់សម្រាក និងលិខិតជូនដំណឹងផ្សេងៗ និងសំណើសុំដល់គ្រប់ការិ.និងដេប៉ាតឺម៉ង់
- ធ្វើលិខិតឧទ្ទេសនាមរាល់បុគ្គលិកទាំងអស់ ដែលមានបេសកកម្មក្នុង និងក្រៅស្រុក ខេត្ត
- ធ្វើសៀវភៅចុះវត្តមានបុគ្គលិកចេញ និងចូល
- រៀបចំកិច្ចសន្យាការងារបុគ្គលិក
- ធ្វើការណែនាំ និងតម្រង់ទិសបុគ្គលិកដែលចូលបម្រើការថ្មី ទៅគ្រប់ការិ.និងដេប៉ាតឺម៉ង់ទាំងអស់
- ធ្វើបច្ចុប្បន្នភាពបុគ្គលិកជាប្រចាំខែ ( Master list, Teaching Load ..)
- ជួយប្រធានរដ្ឋបាល និងធនធានមនុស្ស ដើម្បីរៀបចំនីតិវិធី គោលការណ៍ច្បាប់ និងទម្រង់បែបបទផ្សេងៗ
- ទំនាក់ទំនងជាមួយក្រសួង និងមន្ទីរនានាក្នុងខេត្ត (ការធ្វើសៀវភៅការងារជនបរទេស ការធ្វើកូតាបុគ្គលិក……)
- មើលការខុសត្រូវសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យ
- ជួយកិច្ចការផ្សេងៗតាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស
លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍លើការងាររដ្ឋបាល និងធនធានមនុស្ស យ៉ាងតិចពី១ឆ្នាំឡើងទៅ
- មានអត្តចរិតស្លូតបូត ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់នឹងការងារ និងគោរពពេលវេលាធ្វើការងារ
- មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- មានជំនាញទំនាក់ទំនងល្អ និងជំនាញដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ
- អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
- មានជំនាញកុំព្យូទ័រ ផ្នែករដ្ឋបាល ( Microsoft Word, Excel, Internet and E-mail )
- អាចធ្វើការជាក្រុមបានល្អ
- មានកាយសម្បទា និងសុខភាពល្អ
- ចេះបត់បែន និងបំពេញការងារបានល្អ ទោះជាស្ថិតក្នុងកាលៈទេសៈ ឬសម្ពាធការងារក៏ដោយ
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យដោយផ្ទាល់នៅ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស ឬការិយាល័យផ្តល់ព័ត៌មាន នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ឬអាចទំនាក់ទំនងតាមរយៈ
ទូរសព្ទលេខ៖ ០១០ ៤០០ ៩៩៥ / ០១២ ៦៩ ៣៩ ៤១ ឬតាមរយៈ អ៊ីម៉ែល: info@diu.edu.kh | គេហទំព័រ: www.diu.edu.kh
Leave a Comment