Home
សារសាកលវិទ្យាធិការ

សារសាកលវិទ្យាធិការ

សាររបស់សាកលវិទ្យាធិការ

សាកលវិទ្យាល័យអន្តរជាតិ ឌូវី នឹងប្រារព្ធខួប ១០ឆ្នាំ របស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។ យើង ទទួលបាននូវភាពជោគជ័យ និងកំណើន​​ដ៏អស្ចារ្យ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក! DIU មានការ គោរព និងជឿទុកចិត្តជាខ្លាំង ពីសហគមន៍ក្នុងខេត្តបាត់ដំបង ហើយលើសពីនេះ យើងក៏ទទួល បាននូវកិត្យានុភាព លើឆាកអន្តរជាតិផងដែរ។

សាកលវិទ្យាល័យអន្តរជាតិ ឌូវី ពេលនេះកំពុងឈានមុខគេ នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្នុងការធ្វើ “អន្តរជាតូបនីយកម្ម” តាមរយៈគម្រោងស្រាវជ្រាវជាច្រើន កិច្ចសហប្រតិបត្តិការនានា ការផ្លាស់ប្តូរនិស្សិតនិង សាស្ត្រាចារ្យ និងការបង្កើតនូវកិច្ចព្រមព្រៀងជាច្រើន ជាមួយស្ថាប័នដៃគូនៅក្រៅប្រទេស។ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលលេចធ្លោខ្លាំងសម្រាប់ DIU នៅក្នុងតំបន់ និងលើឆាកអន្តរជាតិគឺ European-Union-funded ERASMUS+ FRIENDS Project ដែលមានសាកលវិទ្យាល័យចូលរួមនៅអាស៊ី ចំនួន១២ និងអឺរ៉ុប ចំនួន៤ ក្នុងគោលបំណងបង្កើន “អន្តរជាតូប- នីយកម្ម”។ Kent State University នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក និង DIU បានចាប់ដៃគ្នាបង្កើត KSU–DIU Summer Institute ប្រចាំឆ្នាំ ដើម្បីសិក្សាអំពីប្រាសាទអង្គរវត្ត និងបរិស្ថាននៅកម្ពុជា។ Rangsit University ប្រទេសថៃ សហការជាមួយ DIU និងសាកលវិទ្យាល័យ ៨ ផ្សេងទៀតនៅអាស៊ី ដើម្បីរៀបចំ សន្និសីទស្រាវជ្រាវជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។ ថ្មីៗនេះ DIU បានបញ្ជូននិស្សិត TESOL ឱ្យធ្វើកម្មសិក្សាបង្រៀននៅ Saimit School Group ប្រទេសថៃ សម្រាប់ឆមាសនីមួយៗ។

DIU កំពុងពង្រឹង និងផ្តោតលើជំនាញសំខាន់ៗ រួមមាន ជំនាញ TESOL គណនេយ្យករអាជីព ធនាគារនិងហិរញ្ញវត្ថុ ទេសចរណ៍និងបដិសណ្ឋារកិច្ច និងជំនាញ IT ចំនួនពីរ គឺតបណ្តាញ និងអភិវឌ្ឃន៍ប្រព័ន្ធព័ត៌មាន។​

  • ជំនាញ TESOL ជាជំនាញស្នូលនៅ DIU ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន TESOL កំពុងតែអភិវឌ្ឍខ្លួន ឱ្យទៅជា កម្មវិធីសិក្សាអន្តរជាតិ ដោយមានគម្រោងសហប្រតិបត្តិការជាច្រើនទំាងក្នុង និងក្រៅប្រទេស។ ឧទាហរណ៍ជាក់ស្ដែង គឺការចុះកម្មសិក្សាបង្រៀន នៅ Saimit ។
  • បរិញ្ញាបត្រគណនេយ្យករជំនាញ (BPA) ជាកម្មវិធីសិក្សាអន្តរជាតិ ក្រោមការចូលរួមពី the Association of Chartered Certified Accountants (ACCA) ដែលរៀបចំឡើងផ្អែកលើគម្រោងមេរៀនលម្អិត របស់ ACCA និងមានការចូលរួម សម្របសម្រួលដោយប្រធាន ACCA ប្រចាំប្រទេសកម្ពុជាផ្ទាល់។ និស្សិតនឹងទទួល បានសញ្ញាបត្រ ២ គឺ បរិញ្ញាបត្រ BPA ពី DIU និង Bachelor in Applied Accounting ពី Oxford Brookes University ទីក្រុងឡុង នៃចក្រភពអង់គ្លេស។
  • DIU បានសហការជាមួយ មន្ទីរទេសចរណ៍ខេត្ត នឹងចុះ MOU ជាមួយក្រសួងទេសចរណ៍ ក្នុងពេលឆាបៗនេះ ដើម្បីពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច គ្រប់កម្រិត ដែលនឹងមានការបញ្ជូននិស្សិតឱ្យចុះហាត់ការ ឬកម្មសិក្សា នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ នានា រួមទាំងក្រុមហ៊ុនទេសចរណ៍ដែល ឌូវី គ្រោងនឹងបង្កើត។​ សាកលវិទ្យាល័យជាច្រើននៅអឺរ៉ុប និងអាស៊ី កំពុងមាន ការចាប់អារម្មណ៍ខ្លាំង ចំពោះការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ នៅក្នុងកម្មវិធីនេះ។

សកម្មភាពទាំងអស់ខាងលើ ជាទឡ្ហីករណ៍ជាក់ស្តែង នៃបាវចនារបស់យើងគឺ “ការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត​ ។

ខ្ញុំមានសេចក្តីរំភើបជាខ្លាំង ចំពោះអនាគត DIU ដែលនឹងបន្តជាស្ថាប័នឈានមុខគេ ក្នុងចំណោមគ្រឹះស្ថានអប់រំ       នៅកម្ពុជា ព្រមទាំងនៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ សូមអញ្ជើញមកចូលរួម និងរីកលូតលាស់ ជាមួយពួកយើង!